2024-10-24
ដេប៉ាលីយែរ ម៉ារីលីណា
2024-10-24
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូខ្លី ក្រោមប្រធានបទ៖ តើប្រាក់១ម៉ឺនរៀលអាចទិញអ្វីបានខ្លះនៅសៀមរាប? ដើម្បីអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ។ នេះបើតាមការចុះផ្សាយពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ចំពោះលក្ខខណ្ឌចូលរួមប្រកួត រួមមាន៖ ត្រូវថតក្នុងខេត្តសៀមរាប, វីដេអូត្រូវមានរយៈពេលពី ៤០វិនាទី-៣នាទី, តាមដាន Follow ទំព័រហ្វ៊េសប៊ុកផ្លូវការធនាគារជាតិ, ផ្សព្វផ្សាយវីដេអូលើគណនី Facebook និង TikTok ផ្ទាល់ខ្លួន ដោយភ្ជាប់ចំណងជើង #ទិវាប្រាក់រៀល២០២៤ #ខ្ញុំស្រឡាញ់ប្រាក់រៀល និង
#ធនាគារជាតិនៃកម្ពុជា រួច mention បណ្តាញសង្គមផ្លូវការ ធនាគារជាតិនៃកម្ពុជា - National Bank of Cambodia) និង @nationalbankofcambodia_នៅលើ TikTok។ ជាមួយគ្នានេះ បេក្ខជនត្រូវផ្ញើវីដេអូផ្សព្វផ្សាយមកប្រអប់សារនៃហ្វ៊េសបុកផ្លូវការធនាគារជាតិនៃកម្ពុជា ត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
បេក្ខជន ដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ២លានរៀល និងលេខ២ ទទួលបានទឹកប្រាក់១លានរៀល។ ជ័យលាភីក្នុងការប្រកួតប្រជែងនេះ នឹងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ដែលនឹងធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី