SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ទេសាភិបាលធនាគារជាតិ៖ ការទូទាត់ឆ្លងដែន បានជំរុញពាណិជ្ជកម្មអេឡិចត្រូនិក និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា


ទេសាភិបាលធនាគារជាតិ៖ ការទូទាត់ឆ្លងដែន បានជំរុញពាណិជ្ជកម្មអេឡិចត្រូនិក និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រតិបត្តិការទូទាត់ឆ្លងដែន បានជំរុញពាណិជ្ជកម្មអេឡិចត្រូនិក សម្រួលការទូទាត់ដល់ទេសចរណ៍អន្តរជាតិ និងវិនិយោគិនបរទេស ព្រមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

ក្នុងនាមជាវាគ្មិនមួយរូបក្នុងកិច្ចពិភាក្សាស្តីពីប្រធានបទ«អនាគតនៃប្រតិបត្តិការទូទាត់ឆ្លងដែន៖ កាន់តែលឿន កាន់តែសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អ» នៅក្នុងព្រឹត្តិការណ៍ G20 នេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងថា កម្ពុជា បានជម្នះបញ្ហាប្រឈមនានាក្នុងដំណើរតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសមួយចំនួននាពេលកន្លងមកទៀតផង។

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ន កម្ពុជា កំពុងពង្រីកផែនការតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទៀតផង។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ G20 នេះ រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី