2024-10-21
ទូច សូរិយា
2024-10-21
ទូច សូរិយា
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ផ្តើមលក់ពាក្យ និងទទួលពាក្យប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់អាហារូបករណ៍ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) ឆ្នាំសិក្សា២០២៤-២០២៥។ នេះបើការចុះផ្សាយរបស់ដេប៉ាតឺម៉ង់ DMC នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ចំពោះ ការចាប់ផ្តើមលក់ពាក្យ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ បេក្ខជនឆ្នាំចាស់ ដែលមិនទាន់ជាប់អាហារូបករណ៍ចូលរៀនគ្រឹះស្ថានឧត្តមសិក្សា និងសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ អាចដាក់ពាក្យចាប់ពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រឹមម៉ោង ៤:៣០នាទីរសៀល។
រីឯការប្រឡងលើវិញ្ញាសាសំណេរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងនោះ បេក្ខជន ត្រូវប្រឡងវប្បធម៌ទូទៅ និងភាសាអង់គ្លេស នៅអគារសម្ដេចតេជោ ហ៊ុន សែន (អគារ T)។ ចំណែក វិញ្ញាសាសំណួរផ្ទាល់មាត់ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ដែលការប្រកាសលទ្ធផលចុងក្រោយ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។ បេក្ខជន ដែលមានសិទ្ធិដាក់ពាក្យប្រឡងអាហារូបករណ៍ ត្រូវមានអាយុមិនលើសពី ២២ឆ្នាំ ដែលគិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី