2024-10-21
គន ម៉េងហុង
2024-10-21
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តមហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តហឺណាន និងជាលេខាគណៈកម្មាធិការបក្សក្រុងចីងចូវ បានពិភាក្សាអំពីការបង្កើនជើងហោះហើរត្រង់រវាងកម្ពុជា និងចិន ដើម្បីជំរុញភ្ញៀវទេសចរចិនឱ្យមកកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើន។
ក្រៅពីការបង្កើនជើងហោះហើរ ដើម្បីបង្កលក្ខណងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ក្នុងជំនួបជាមួយរវាងគណៈប្រតិភូជាន់ខ្ពស់ទេសចរណ៍កម្ពុជា និងគណៈកម្មាធិការបក្សក្រុងចីងចូវ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ភាគីទាំងពីរ ក៏ជជែកអំពីទិសដៅយុទ្ធសាស្ត្រការងារបន្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ផងដែរ។
តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ តុលា បានឱ្យដឹងថា ភាគីកម្ពុជា-ចិន បានលើកឡើងពីការរៀបចំពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលនឹងធ្វើឡើងនៅទីក្រុងចឹងចូវ ខេត្តហឺណាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី