SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍដែលមានទឹកប្រាក់៦៥លានដុល្លារ នឹងជួយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា


កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍដែលមានទឹកប្រាក់៦៥លានដុល្លារ នឹងជួយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) មានទំហំហិរញ្ញប្បទានឥតសំណង ៨៧លានដុល្លារអូស្ត្រាលី ស្មើនឹងប្រមាណ ៦៥ លានដុល្លារអាម៉េរិក នឹងរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ កម្ពុជា-អូស្ត្រាលី នឹងរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយភាពធន់ ពិសេសចូលរួមលើកកម្ពស់ការអភិវឌ្ឍ ស្ថិរភាព និងវិបុលភាពនៅកម្ពុជាទៀតផង។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានសង្ឃឹមថា កម្ពុជា-អូស្ត្រាលី នឹងបន្តសហការគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលបន្ថែមទៀត សម្រាប់ប្រជាជន និងប្រទេសទាំងពីរផងដែរ។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានអរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែផ្ដល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រមាណជាង ១,៣ប៊ីលានដុល្លារអូស្ត្រាលី។ ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសរបស់អូស្ត្រាលីនេះ គឺផ្តល់នូវក្នុងវិស័យកសិកម្ម, អប់រំ និងបណ្តុះបណ្ដាល, អភិបាលកិច្ច, សុខាភិបាល, បោសសម្អាតមីន, ពាណិជ្ជកម្ម, ទឹកស្អាត និងថាមពលស្អាតជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី