SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ជំរុញឱ្យក្រុមហ៊ុន Toyota បន្តលទ្ធភាពបណ្តាក់ទុនវិនិយោគលើវិស័យ ដែលមានសក្តានុពលនៅកម្ពុជា


CDC ជំរុញឱ្យក្រុមហ៊ុន Toyota បន្តលទ្ធភាពបណ្តាក់ទុនវិនិយោគលើវិស័យ ដែលមានសក្តានុពលនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើឱ្យក្រុមហ៊ុន Toyota បន្តពិនិត្យលទ្ធភាពជ្រើសរើសការវិនិយោគលើវិស័យជាសក្តានុពលផ្សេងៗទៀតនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ស្នើបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយឧកញ៉ា គង់ ងួន អគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា (Toyota Cambodia)។

ក្នុងជំនួបនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ឧកញ៉ា គង់ ងួន ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា ដែលសម្រេចបានការពង្រីកអាជីវកម្មបន្ថែមជាបន្តបន្ទាប់ ដូចមានការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអរគុណដល់ក្រុមហ៊ុន តូយ៉ូតា ដែលបានជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់ការបណ្ដាក់ទុនវិនិយោគ និងរៀបចំដំឡើងរោងចក្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី