SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន មាណែត ពន្យល់មូលហេតុដែលកម្ពុជា កំណត់យកគោលដៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០?


សម្តេចធិបតី ហ៊ុន មាណែត ពន្យល់មូលហេតុដែលកម្ពុជា កំណត់យកគោលដៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០?
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានកំណត់គោលដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការកំណត់គោលដៅបែបនេះ គឺមិនមែនដើម្បីឱ្យរដ្ឋាភិបាលក្លាយជាអ្នកមាននោះទេ តែគឺផ្តោតសំខាន់លើជីវភាពប្រជាជនម្នាក់ៗ ឱ្យមានចំណូលខ្ពស់ ចាកចេញពីភាពក្រីក្រ ពោលគឺការកំណត់គោលដៅកាន់តែខ្ពស់ ការសម្រេចបានក៏កាន់តែខ្ពស់។

ក្នុងពិធីអបអរសាទរខួប ២០ឆ្នាំនៃកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្ដេចធិបតីនាយករដ្ឋមន្រ្តី បន្តលើកឡើងថា ការកំណត់គោលដៅក្លាយជាប្រទេសអ្នកមាននេះ នឹងធ្វើឱ្យរដ្ឋាភិបាលលំបាក រួមទាំងធ្វើឱ្យកម្ពុជា បាត់បង់គោលការណ៍អនុគ្រោះមួយចំនួន ដូចជាផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុផងដែរ។ ប៉ុន្តែកម្ពុជា ក៏ត្រូវមានឯករាជ្យភាព និងភាពម្ចាស់ការ ដើម្បីពង្រឹងខ្លួន និងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាបនេះ។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយបន្ថែម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា បើកម្ពុជា មិនដាក់ផែនការ និងផែនទីសកម្មភាពផ្សេងៗនោះទេ កម្ពុជា នឹងប្រឈមការលំបាក និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ នៅតែដដែល មិនមានអ្វីអភិវឌ្ឍន៍ឡើយ។ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា នេះហើយជាមូលហេតុ ដែលកម្ពុជាដាក់គោលដៅខ្ពស់ចង់សម្រេចជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ https://www.youtube.com/watch?v=lvQhFNMVht4


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី