2024-10-13
ឃី ភារៈ
2024-10-13
ឃី ភារៈ
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងអបអរសាទរបុណ្យប្រពៃណីខ្មែរ លើកស្ទួយវប្បធម៌ជាតិ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ពិធីនេះ នឹងប្រារព្ធឡើងនៅតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។
ថ្ងៃទី១ នៃកម្មវិធី ត្រូវនឹងថ្ងៃទី១៤ វិច្ឆិកា កម្មវិធីនឹងប្រព្រឹត្តឡើងចាប់ពីម៉ោង ៤:០០នាទីល្ងាច ដោយពិធីបើកការប្រណាំងទូក-ង នឹងចាប់ផ្តើមដំណើរការ។ រីឯថ្ងៃទី១៥ ខែវិច្ឆិកា ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ២០:០០នាទីយប់ នឹងមានពិធីបើកការប្រណាំងទូកងបន្ត ចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រ និងកម្មវិធីបន្ទាប់គឺដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុក និងត្រូវចាប់ផ្តើម។
តាមមរយៈពិធីបុណ្យនេះ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងអាចចូលរួមកម្សាន្តក្នុងកម្មវិធីសិល្បៈនិងកម្សាន្តជាច្រើន រួមមានការប្រណាំងទូក ការបណ្តែតប្រទីប ការសំពះព្រះខែ អកអំបុក ព្រមទាំងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ ផលិតផលក្នុងស្រុក ការប្រគុំតន្ត្រី សិល្បៈកំសាន្ត និងការបាញ់កាំជ្រួចផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី