2023-11-03
ទូច សូរិយា
2023-11-03
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ នៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣។ ការរៀបចំពិព័រណ៍ផលិតផលខ្មែរនេះ ដើម្បីជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក ឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយ។ ពិធីបុណ្យសមុទ្រនេះ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ស្ថិតនៅក្រុងកែប ។
ទន្ទឹមនឹងនេះ ផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន អាចនាំយកផលិតផលខ្មែរមានគុណភាពខ្ពស់ សុវត្ថិភាព និងការវេចខ្ចប់បានត្រឹមត្រូវ មកដាក់បង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មថែមទៀតផង។ លើសពីនេះ ក្រសួងបានផ្តល់អាទិភាពខ្ពស់ដល់ផលិតផល និងសេវាកម្មដែលទើបបង្កើតថ្មី មានគំនិតច្នៃប្រឌិតខ្ពស់។
ចំពោះ ម្ចាស់អាជីវកម្ម មានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួន នៅពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣នេះ អាចរួសរាន់មកដាក់ពាក្យ ព្រោះចំនួនស្តង់មានកំណត់។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០៧០ ៩៤០ ៦០៦, ០៧៧ ៣៣៩ ៤៣៩ និង ០៩៨ ៨១៨ ១៤៨៕
នាំមកជូនដោយ