2024-10-12
ឃី ភារៈ
2024-10-12
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា នឹងបន្តធ្លាក់ភ្លៀងលាយឡំផ្គររន្ទះពីថ្ងៃទី១២-១៤ តុលា ដោយរងឥទ្ធិពលសម្ពាធខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង និងបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ។ នេះបើតាមការព្យាកររបស់ក្រសួងឧតុនិយម នៅថ្ងៃទី១២ តុលានេះ។
នៅតំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ ៦០% នៅលើផ្ទៃនៅក្នុងខេត្តចំនួន១៣ ដែលរួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ នឹងមានសីតុណ្ហភាពចន្លោះពី ២៣អង្សាសេ ដល់ ៣៤អង្សាសេ។
តាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ដដែល នៅតំបន់ខ្ពង់រាបរបស់កម្ពុជា ក៏នឹងទទួលរងខ្យល់បក់មកពីទិសឦសាននិងបូព៌ាផងដែរ ដោយនឹងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤០% ទៅលើខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក។
ចំណែក នៅតំបន់មាត់សមុទ្រវិញ នឹងមានបង្កមានរលកកម្ពស់ពី ០,៥០ - ១,២០ម៉ែត្រ ដោយមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២០% ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី