2023-10-26
SME News
2023-10-26
SME News
ក្រុមសមត្ថកិច្ចជំនាញ បានចុះបង្ក្រាបនិងដកហូតបានផលិតផលក្លែងបន្លំម៉ាកសញ្ញា និងបំពានសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា បានចំនួន ២៦មុខ ស្មើនឹងជាង ២.៤ពាន់គីឡូក្រាម។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ
ការចុះត្រួតពិនិត្យនិងបង្ក្រាបទៅលើផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាករបស់ក្រុមហ៊ុន តូយូតា ដោយពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់នោះ ដែលស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គឺធ្វើឡើងលើបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា មកកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម។ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ក្រុមមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដកហូតដកហូតបានផលិតផលក្លែងបន្លំម៉ាកសញ្ញា និងបំពានសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា បានចំនួន ២៦មុខ ស្មើនឹងជាង ២.៤ពាន់គីឡូគីឡូក្រាម។
អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា ក្រុមសមត្ថកិច្ចជំនាញរបស់ខ្លួន នឹងបន្តចុះអនុវត្តការត្រួតពិនិត្យ និងបង្រ្កាបទៅលើរាល់ផលិតផលដែលល្មើស និងបំពានច្បាប់ជាប្រចាំ។ ចំណាត់ការនេះបន្តធ្វើ ដើម្បីរក្សាបាននូវបរិយាកាសវិនិយោគ ការប្រកួតប្រជែងក្នុងសកម្មភាពអាជីវកម្មដោយស្មោះត្រង់ ស្មើភាព និងការពារបាននូវផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ទាំងផ្នែកសេដ្ឋកិច្ច និងសុខុមាលភាព។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យអាជីវករប្រកបអាជីវកម្មដោយភាពសុចរិត គោរពច្បាប់ និងបទប្បញ្ញតិ្ត ដើម្បីចៀសវាងបាននូវការប្រឈមចំពោះមុខច្បាប់ជាយថាហេតុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី