SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សមាគមចំនួន៣ ប្តេជ្ញាបង្កើនកិច្ចសហការដោះស្រាយបញ្ហា ដែលសហគ្រិនជួបប្រទះក្នុងវិស័យធុរកិច្ច


សមាគមចំនួន៣ ប្តេជ្ញាបង្កើនកិច្ចសហការដោះស្រាយបញ្ហា ដែលសហគ្រិនជួបប្រទះក្នុងវិស័យធុរកិច្ច
ធនាគារ-ហិរញ្ញវត្ថុ

2024-10-09

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-10-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សមាគមចំនួន៣ រួមមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC), សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រិនដែលកំពុងជួបប្រទះក្នុងវិស័យធុរកិច្ចនៅកម្ពុជា។ កិច្ចសហការដោះស្រាយបញ្ហារបស់សមាគមចំនួន៣ នេះ ធ្វើឡើងតាមរយៈវគ្គបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ការស្វែងយល់ពីរបាយការណ៍ហិរញ្ញវត្ថុ សិក្ខាសាលាពាក់ព័ន្ធ និងកម្មវិធីជំនួបរវាងម្ចាស់អាជីវកម្មជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ក្នុងកម្មវិធី «ជំនួបរវាងសហគ្រិនជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុ» លើកទី៤ ឧកញ៉ា ប៉ិច បូឡែន ប្រធាន YEAC និងជាសមាគមតំណាងសហគ្រិន បានលើកឡើងថា៖ «សមាគមន៍ទាំង៣ ក៏បានសហការគ្នាបង្កើតនូវកម្មវិធីគាំទ្រជាច្រើនដល់សហគ្រាស និងបានពិភាក្សាក្នុងការបង្កើតជម្រើសជាច្រើន ដើម្បីជំរុញបន្ថែមលើលទ្ធភាពរបស់សហគ្រិន និងម្ចាស់អាជីវកម្ម ក្នុងការទទួលបានហិរញ្ញប្បទាន»។ ជាមួយគ្នានេះ ឧកញ៉ា ប៉ិច បូឡែន ក៏បានបញ្ជាក់ថា នៅពេលឆាប់ៗនេះ សមាគមនឹងប្រកាសដាក់ឱ្យដំណើការនូវ MSME Digital Lending Platform សម្រាប់ជួយសម្រួល និងជំរុញនូវលទ្ធភាពទទួលបានហិរញ្ញប្បទានពីធនាគារ។

ក្នុងកម្មវិធី នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នេះ លោក រ័ត្ន សោភ័ណ ប្រធាន ABC និងជាសមាគមតំណាងគ្រឹះស្ថានធនាគារ ក៏បានបន្ថែមថា វិស័យធនាគារ បានដើរតួយ៉ាងសំខាន់ក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម និងជាស្ថាប័នដែលមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសជាតិទាំងមូលផងដែរ។ លោក រ័ត្ន សោភ័ណ បានលើកឡើងដូច្នេះថា នៅពេលដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញនេះ ការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវពីគ្រឹះស្ថានធនាគារ នឹងជួយជំរុញប្រតិបត្តិការអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជាបានកាន់តែលឿនផងដែរ។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល CMA បានមានប្រសាសន៍ថា ម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម គួរត្រៀមខ្លួនឱ្យបានរួចរាល់ តាមរយៈការចុះបញ្ជីឱ្យបានត្រឹមត្រូវ ពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ដើម្បីជាមូលដ្ឋានចម្បងក្នុងការឈានទៅរកប្រភពទុនបន្ថែម ដែលក្នុងនោះ ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជាជម្រើសមួយក្នុងចំណោមប្រភពទុនជាច្រើន។ លោកជំទាវ ឌិត នីតា ក៏បានបន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនមែនផ្ដល់ឥណទានត្រឹមតែកម្រិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់ជូនដល់ក្រុមហ៊ុនសហគ្រាសធុនមីក្រូ តូច និងមធ្យមជាយូរមកហើយ និងទៅលើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី