2023-11-01
ទូច សូរិយា
2023-11-01
ទូច សូរិយា
ភ្នំពេញ៖ អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូប បានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
អង្ករពូជស្រូវសែនក្រអូម ដែលឈ្នះពានរង្វាន់មាសនេះ ស្ថិតក្នុងចំណោមអង្ករទាំង៦១ប្រភេទ ដែលក្នុងនោះមាន១២ប្រភេទ មកពីប្រទេសអាស៊ាន ហើយ ៥ប្រភេទ និង ៤៩ប្រភេទទៀតមកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវរបស់ប្រទេសចិន។ អង្ករកម្ពុជា ដែលបានពានរង្វាន់មាសនេះ ត្រូវបានគណៈកម្មាធិការប្រកួតប្រជែងទទួលស្គាល់ថាជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់។
ទន្ទឹមនឹងនេះ សហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវដល់កសិករឱ្យបន្តយកចិត្តទុកដាក់ដាំដុះ និងថែទាំ ប្រកបដោយគុណភាព ដើម្បីទទួលបាននូវទិន្នផលកាន់តែល្អ ខណៈដែលការទទួលបានពានរង្វាន់មាសនេះ នឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើន និងមានទីផ្សារកាន់តែធំ។
សូមជម្រាបផងដែរថា ពូជស្រូវសែនក្រអូប ជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ដែលត្រូវបានប្រជាកសិកដាំដុះតាំងពីពាក់កណ្តាលទស្សវត្ស៩០មកម្ល៉េះ។ ពូជស្រូវនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅឆ្នាំ២០១៩ ក្រោមឈ្មោះថា៖«សែនក្រអូប ០១»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី