2024-10-04
SME News
2024-10-04
SME News
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រកាសដល់សាធារណជន និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅខេត្តកំពត ក្នុងករណីមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការដំឡើងថ្លៃ ដែលលោកអ្នកយល់ថាមិនសមស្រប អាចថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលទៅទំព័រហ្វេសប៊ុក របស់ឯកឧត្តមផ្ទាល់ ឬរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យជូនភ្លាមៗ។
រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្ត ដែលជាសេនាធិការផ្ទាល់ បានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្តដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តកំពត ក៏បានអំពាវនាវដល់អាជីវករ អ្នកប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ ចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នាផងដែរ។ ការអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពត នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ក្រោយពេលដែលកំពុងមានករណីអាជីវកម្ម និងភ្ញៀវទេសចរនិយាយអំពីការឡើងថ្លៃម្ហូបអាហារច្រើនហួសនៅខេត្តកែបកាលពីពេលថ្មីៗនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី