SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើការអភិវឌ្ឍទេសចរណ៍នៅកម្ពុជា ផ្តោតសំខាន់លើតំបន់គោលដៅប៉ុន្មាន?


តើការអភិវឌ្ឍទេសចរណ៍នៅកម្ពុជា ផ្តោតសំខាន់លើតំបន់គោលដៅប៉ុន្មាន?
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-03

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ តាមសៀវភៅផែនការបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ បញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍នៅកម្ពុជា គឺផ្តោតសំខាន់លើតំបន់គោលដៅចំនួន៤ គឺភ្នំពេញ តំបន់ឆ្នេរ សៀមរាបនិងតំបន់បឹងទន្លេសាប និងតំបន់ឦសាន។

ការអភិវឌ្ឍទេសចរណ៍នៅកម្ពុជានេះ គឺផ្តោតនៅភ្នំពេញ តំបន់ជុំវិញជាតំបន់គោលដៅទេសចរណ៍វប្បធម៌ និងហាងទំនិញ។ តំបន់ឆ្នេរ រួមមានខេត្តកែប កំពត ព្រះសីហនុ និងកោះកុងត្រូវបានអភិវឌ្ឍន៍ជាទេសចរណ៍តំបន់ឆ្នេរ។ លើសពីនេះ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឆ្នេរស្រស់ស្អាតបំផុតរបស់ពិភពលោកផងដែរ។

សៀមរាប និងតំបន់បឹងទន្លេសាបជាតំបន់ទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ និងតំបន់ឦសានមានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែងជាតំបន់អេកូទេសចរណ៍។ ទេសចរណ៍របស់ប្រទេសកម្ពុជាផ្តោតសំខាន់លើធម្មជាតិ និងវប្បធម៌ដោយផ្អែកលើធនធានប្រកបដោយសក្តានុពលបែបធម្មជាតិ និងវប្បធម៌។ គួរបញ្ជាក់ថា កម្ពុជាមានសន្តិភាពពេញលេញ និងក្លាយជាតំបន់គោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ៕

ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍» ៖ https://smenews.asia/doc?id=37


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី