SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារ ARDB កម្ពុជា និងធនាគារ ADBC ចិន រួមគ្នាស្រាវជ្រាវលើការអនុវត្តហិរញ្ញប្បទានបៃតង និងទូទាត់ប្រាក់ឆ្លងដែន


ធនាគារ ARDB កម្ពុជា និងធនាគារ ADBC ចិន រួមគ្នាស្រាវជ្រាវលើការអនុវត្តហិរញ្ញប្បទានបៃតង និងទូទាត់ប្រាក់ឆ្លងដែន
ធនាគារ-ហិរញ្ញវត្ថុ

2024-09-29

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-09-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារអភិវឌ្ឍន៍កសិកម្ម របស់ប្រទេស ចិន (Agricultural Development Bank of China (ADBC) បានព្រមព្រៀងនឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្រាវជ្រាវរួមគ្នាលើការអនុវត្តហិរញ្ញប្បទានបៃតង។ ភាគីទាំងពីរ ក៏បានឯកភាពឱ្យធនាគារ ARDB ក្លាយជាធនាគារអន្តរការី (Corespondent Bank) របស់ធនាគារ ARDB ដើម្បីទូទាត់ប្រាក់ឆ្លងប្រទេស នៅប្រទេសចិន។

ធនាគារ ARDB និង ADBC នឹងបង្កើតកម្មវិធីផ្តាស់ប្តូរបុគ្គលិក ដើម្បីផ្តាស់ប្តូរបទពិសោធការងារ ចំណេះដឹង និងចូលរួមសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌល Center of excellence របស់ APRACA នៅធនាគារ ARDB ដោយផ្តោតសំខាន់លើហិរញ្ញប្បទានបៃតង។ ក្រៅពីការចុះ MOU ធនាគារទាំងពីរ ក៏នឹងរួមគ្នាប្រយុទ្ធប្រឆាំងលើការប្រែប្រួលអាកាសធាតុ និងការធានាបានការធ្វើកសិកម្មប្រកបដោយចីរភាព, កសិកម្មវ័យឆ្លាត និងធុនអាកាសធាតុផងដែរ។

បេសកកម្មរបស់ធនាគារ ADBC និងធនាគារ ARDB ដូចគ្នា ពោលគឺការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ អាស្រ័យហេតុដូច្នេះ លោក QIAN WENHUI ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ADBC បានលើកឡើងក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ថា ជំហានបន្ទាប់ ធនាគារទាំងពីរ នឹងបង្កើតក្រុមការងាររួម ដើម្បីសិក្សាចុះអនុស្សរណៈយោគយល់គ្នា នាពេលខាងមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី