SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងចូលរួមប្រជុំកំពូលស្តីពី«អនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិ» នៅទីក្រុងញូវយ៉ក


ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងចូលរួមប្រជុំកំពូលស្តីពី«អនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិ» នៅទីក្រុងញូវយ៉ក
A+ A-

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមប្រជុំកំពូលស្តីពី«អនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិ» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ - ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីក្រុងញូវយ៉ក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២១ កញ្ញានេះ។

ដំណាងដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនេះ នឹងមានថ្លែងសុន្ទរកថាមួយក្រោមមូលបទ៖«ដំណោះស្រាយពហុភាគីសម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ និងមហាសន្និបាតអង្គការសហប្រជា ជាតិ ក្រោមមូលបទ - ការមិនទុកនរណាម្នាក់ចោល៖ ធ្វើការរួមគ្នាដើម្បីលើកស្ទួយសន្តិភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូរជាមនុស្ស សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»។

ក្រៅពីចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបប្រជុំរដ្ឋមន្ត្រីអាស៊ាន-សម្ព័ន្ធប៉ាស៊ីហ្វិក លើកទី៧, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 លើកទី២ និងកិច្ចពិភាក្សាតុមូលអាហារពេលល្ងាច ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសម្រាប់ការយល់ដឹងអន្តរជាតិផងដែរ។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឥស្សរជនជាន់ខ្ពស់មកពីបណ្តាប្រទេសនានា ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី