2024-09-18
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-18
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ហានិភ័យពាក់ព័ន្ធនឹងសន្តិសុខឌីជីថល និងការគ្រប់គ្រងក្នុងពេលប្រធានសក្តិ រួមមាន៖ ការវាយប្រហារតាមប្រព័ន្ធអ៊ឺនធឺណិត ការគំរាមកំហែងដល់សន្តិសុខជាតិ ការបាត់បង់និងលេចធ្លាយនៃព័ត៌មានសម្ងាត់ ករណីប្រធានសក្តិ។ នេះបើយោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
ដោយសាររដ្ឋាភិបាលឌីជីថលសម្រួលដល់ដំណើរការនៃការអនុវត្តការងាររបស់ប្រទេសទាំងមូល ការធានាឱ្យមានសុវត្ថិភាពខ្ពស់និងនិរន្តរភាពនៃការប្រើប្រាស់សេវារដ្ឋាភិបាលឌីជីថលនេះ គឺពិតជាសំខាន់បំផុត។ ហេតុដូចនេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវមាន៖ ទី១.មានហេដ្ឋារចនាសម្ព័ន្ធដែលមានសុវត្ថិភាពនិងភាពធន់ និងបំពេញឱ្យគ្នា, ទី២.ចម្លងទិន្នន័យបម្រុងទុកសម្រាប់ដំណើរការសេវារដ្ឋាភិបាលឌីជីថល និងទី៣. លើកកម្ពស់សមត្ថភាពសន្តិសុខឌីជីថលនៅតាមក្រសួងស្ថាប័ន។
បន្ថែមពីនេះ រាជរដ្ឋាភិបាលត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដោយសហការជាមួយដៃគូអភិវឌ្ឍន៍និង វិស័យឯកជនពាក់ព័ន្ធ រៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងនិងការថែរក្សាសន្តិសុខឌីជីថល ក៏ដូចជា ការរៀបចំយន្តការគ្រប់គ្រងក្នុងពេលប្រធានសក្តិ ដើម្បីធានាសេវារដ្ឋាភិបាលឌីជីថលឱ្យមាននិរន្តរភាព៕
ប្រភពពីសៀវភៅ «គោលនយោបាយរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២២-២០២៥» ៖ https://shorturl.at/o8rGR
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី