SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចមហាមន្ត្រី គុយ សុផល ថ្លៃងអំណរគុណឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត អ៊ឹម បុរិន្ទ ដែលបានផ្ញើលិខិតអបអរសាទរជូនសម្តេចមហាមន្ត្រី ក្នុងឱកាសព្រះមហាក្សត្រ ប្រទានគោរមងារ និងត្រាស់បង្គាប់តែងតាំងតួនាទីថ្មី


សម្តេចមហាមន្ត្រី គុយ សុផល ថ្លៃងអំណរគុណឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត អ៊ឹម បុរិន្ទ ដែលបានផ្ញើលិខិតអបអរសាទរជូនសម្តេចមហាមន្ត្រី ក្នុងឱកាសព្រះមហាក្សត្រ ប្រទានគោរមងារ និងត្រាស់បង្គាប់តែងតាំងតួនាទីថ្មី
A+ A-

ភ្នំពេញ៖ សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើលិខិតថ្លែងអំណរគុណជូន ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈគម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជានាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត បានផ្ញើលិខិតជូនពរ និងអបអរសាទសម្តេច មហាមន្ត្រី នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងលិខិតថ្លែងអំណរគុណរបស់សម្តេច មហាមន្ត្រី ជូនចំពោះ ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត អ៊ឹម បុរិន្ទ បានសរសេរយ៉ាងដូច្នេះថា៖«ខ្ញុំមានសេចក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលលិខិតជូនពរ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅអំពី ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ក្នុងឱកាសដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារដល់ខ្ញុំ ជា សម្តេច មហាមន្ត្រី និងប្រោសព្រះរាជទានតែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។

សម្តេច មហាមន្ត្រី គុយ សុផល បានថ្លែងអំណរគុណ និងជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ ដល់ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត អ៊ឹម បុរិន្ទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី