2023-10-06
SME News
2023-10-06
SME News
ភ្នំពេញ៖ ក្រៅពីចាប់ផ្តើមដាក់ឱ្យដំណើរការគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយរបស់ប្រទេសអង់គ្លេស សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំដល់ភាគីអង់គ្លេស ពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។
ក្នុងជំនួបជាមួយឯកឧត្តម ដូមីនិច វីល្លៀម ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព ថ្ងៃទី០៤ តុលាម្សិលមិញ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីជំហរគាំទ្ររបស់កម្ពុជា លើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ដែលស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណផងដែរ។ ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្តេចធិបតី បានបង្ហាញក្តីរំពឹងថា នឹងបន្តរុងរឿងទ្បើងថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឱ្យកម្ពុជាអាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានលើកឡើងពីការចុះអនុសារណៈ នៃការយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ កាលពីពេលកន្លងទៅ។
បើតាមសេចក្តីប្រកាសរបស់របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដោយអនុញ្ញាតឲ្យប្រើប្រាស់តម្លៃបន្ថែម ក្នុងស្រុកត្រឹម ២៥% ។ ចំណែក តម្លៃធាតុដើមនាំចូលសម្រាប់ប្រើប្រាស់រហូតដល់ ៧៥% និងការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូតដល់៤ខ្ទង់ ទៅ ៦ខ្ទង់ បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណដែលប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាក៏ធ្លាប់ទទួលបានផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី