2024-09-13
ទូច សូរិយា
2024-09-13
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Camko Motor និង Camko Infracore របស់កូរ៉េ បង្ហាញបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ដើម្បីបម្រើដល់ការប្រើប្រាស់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស។ នេះជាការលើកឡើងរបស់លោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន Camko នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក Park Joo-bong បានលើកឡើងថា រថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់កើនឡើងជាលំដាប់ សម្រាប់ដំណើរការរបស់ក្រុមហ៊ុនវិញ គឺត្រូវការធនធានមនុស្ស និងការការបណ្ដុះបណ្ដាលជំនាញផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃកូរ៉េ បានបញ្ជាក់ថា រថយន្តអគ្គិសនី ដែលប្រើបច្ចេកវិទ្យាររបស់កូរ៉េនេះ មានគុណភាពល្អ ពិសេសគុណភាពអាគុយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ថ្វីត្បិតកម្ពុជា មានចលនានៃការប្រើប្រាស់រថយន្តអគ្គិសនី មិនខ្លាំង តែយើងសង្ឃឹមថា នាពេលអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប នឹងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់»។ ទន្ទឹមនឹងនេះ ឯកឧត្តម Kim Jin-pyo បានសន្យានឹងខិតខំឱ្យអស់លទ្ធភាព ក្នុងការសម្រេចគម្រោងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី