SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី«បែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា»


រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី«បែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា»
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពី«បែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា» កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ អនុក្រឹត្យដែលបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៤ មិថុនានេះ គឺដើម្បីកំណត់អំពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងការវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា ទំហំទឹកប្រាក់នៃអំណោយនិងវិភាគទាន របកគំហើញបច្ចេកវិទ្យាថ្មីៗ ឬស្នាដៃពិសេស។

អនុក្រឹត្យនេះ ក៏កំណត់អំពីបែបបទនិងនីតិវិធី នៃការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុក្រឹត្យខាងលើ បានឱ្យដឹងថា លំដាប់ថ្នាក់គោរមងារឧកញ៉ានៅកម្ពុជា គឺមាន ៣ថ្នាក់ រួមមាន៖ ទី១. លោកអ្នកឧកញ៉ា, ទី២. អ្នកឧកញ៉ា និងទី៣. ឧកញ៉ា។ ការផ្តល់គោរមងារឧកញ៉ា ត្រូវធ្វើឡើងទៅតាមគុណបំណាច់របស់រូបវន្តបុគ្គលម្នាក់ៗ ក្នុងការចូលរួមអភិវឌ្ឍន៍ និងកសាងជាតិ តាមរយៈការផ្ដល់អំណោយជាថវិកា ឬការបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា។

ចំពោះ ការផ្តល់គោរមងារជាលោកអ្នកឧកញ៉ា គឺត្រូវអនុវត្តចំពោះគោរមវន្តដែលបានទទួលគោរមងារជាអ្នកឧកញ៉ា យ៉ាងតិច ៥ឆ្នាំ មានអាយុយ៉ាងតិច ៤៥ឆ្នាំ និងផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ ចំនួន ១៦ប៊ីលានរៀលឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀត ដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។ រីឯ ការផ្តល់គោរមងារជាអ្នកឧកញ៉ា ត្រូវអនុវត្តចំពោះគោរមវន្តដែលបានទទួលគោរមងារជាឧកញ៉ា យ៉ាងតិច ៣ឆ្នាំ និងផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ចំនួន ៤ ប៊ីលានរៀលឡើងទៅ និងរូបវន្តបុគ្គល ដែលត្រូវផ្ដល់គោរមងារជាឧកញ៉ា ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ និងត្រូវផ្ដល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ចំនួន ២ប៊ីលានរៀលឡើងទៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី