SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្នុងខែសីហា CDC បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ដែលមានទំហំវិនិយោគជាង ១,២ពាន់លានដុល្លារ


ក្នុងខែសីហា CDC បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ដែលមានទំហំវិនិយោគជាង ១,២ពាន់លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបជាង ១,២ពាន់លានដុល្លារក្នុងខែសីហា ឆ្នាំ២០២៤។ តាមសេចក្តីប្រកាសព័ត៌មានរបស់ CDC គម្រោងវិនិយោគចំនួន៥៣ ដែលCDC អនុម័តនោះ មានគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន៧ ដែលអាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។

តាមការចុះផ្សាយរបស់ CDC នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ គម្រោងវិនិយោគសរុបចំនួន ៥៣នេះ គម្រោងវិនិយោគដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។ ចំពោះ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហា ក្រៅតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ ទី១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ មានទីតាំងនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទំហំវិនិយោគបន្ថែម ៨០លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៨៣កន្លែង។

ទី២. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១៩លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ១ ០៥៣កន្លែង។ រីឯទី៣. គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម ដោយកែច្នៃផលិតផលពាក់កណ្ដាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនទៅជាផលិតផលសម្រេច Bovine Collagen Peptide, Fish Collagen Peptide, Pea Protein Peptide, Rice Protein Peptide, Pea Protein មានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ២៨លានដុល្លារ អាចបង្កើតការងារបន្ថែមបានចំនួន ២០០កន្លែង។

ចំពោះ ទី៤. គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់បង្អើរ ខេត្តកែប ក្នុងទំហំវិនិយោគប្រមាណជាង ២៥លានដុល្លារ អាចបង្កើតការងារបានចំនួន ២៧១កន្លែង។ ចំណែក គម្រោងវិនិយោគដែលមានភាពលេចធ្លោក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា៖ ទី១. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិល ដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន៨០លានដុល្លារ និងអាចបង្កើតការងារបាន ៧៧៥កន្លែង, ទី២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ ៤៣០លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ១ ៩៥៩កន្លែង។

ចំណែកឯ ទី៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង និងទី៤. គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុល ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង ៤០លានដុល្លារ ដែលអាចបង្កើតការងារបាន ៨៣កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី