2024-08-31
គន ម៉េងហុង
2024-08-31
គន ម៉េងហុង
ភ្នំពេញ៖ ចុងស្លាបមាន់ គ្រឿងក្នុងមាន់ និងជើងទាបង្កក ដែលជាទំនិញហាមឃាត់នាំចូលពីប្រទេសថៃចំនួន ៣ករណី ស្មើនឹង ៤ ២៣៩គីឡូក្រាម ត្រូវបានអង្គភាពគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប និងដុតកម្ទេចចោល។ សាច់បង្កកចំនួន ៣ករណីនេះ មន្ត្រីជំនាញគយ បង្ក្រាបបានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់២៩ ខែសីហា ឆ្នាំ២០២៤។
បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី៣០ សីហា សាច់បង្កកជាង ៤តោន ដែលបង្ក្រាប និងដុតចោលនេះ រួមមាន៖ ចុងស្លាបមាន់ និងគ្រឿងក្នុងមាន់បង្កកចំនួន ២៣៩គីឡូក្រាម បង្ក្រាបបាននៅពេលឈ្មួញលួចបង្កប់ក្នុងទំនិញដទៃ ដែលនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ។
ជើងទាបង្កក ១ ៦០០គីឡូក្រាម ត្រូវបានបង្ក្រាបនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និងចុងស្លាបមាន់បង្កក ២ ៤០០គីឡូក្រាម បង្ក្រាបបាននៅថ្ងៃទី២៩ សីហា នៅពេលដែលឈ្មួញលួចដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀង ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី