2024-08-28
គិត បុប្ផា
2024-08-28
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានជនឆ្លៀតឱកាសបានក្លែងបន្លំជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណដល់ពលរដ្ឋដែលបរិច្ចាគក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជនបោកប្រាស់ទាំងនោះ បានផ្ញើលិខិតថ្លែងអំណរគុណដែលរដ្ឋាភិបាលបានផ្សព្វផ្សាយជាបន្តបន្ទាប់ ទៅកាន់ប្រជាពលរដ្ឋមួយចំនួនដោយសម្ងាត់ ដើម្បីស្នើសុំជាប្រាក់លើកទឹកចិត្ត។
ពាក់ព័ន្ធនឹងការស្នើសុំប្រាក់ពីពលរដ្ឋនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបដិសេធថា ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ពលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល គឺធ្វើដោយមិនតម្រូវឱ្យមានការបង់ប្រាក់ ឬជាថ្នូរលើកទឹកចិត្តណាមួយសម្រាប់ក្រុមការងារឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រុមការងារ បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធ និងធនាគារបំពេញភារកិច្ចយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការធ្វើលិខិតថ្លែងអំណរគុណ ដើម្បីប្រាកដថាឈ្មោះ និងតួលេខថវិកានៃការចូលរួមមានភាពត្រឹមត្រូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យសាធារណជនជ្រាបជាព័ត៌មាន និងរាយការណ៍ជាបន្ទាន់បើសិនមានការប្រព្រឹត្តិដូចករណីខាងលើ មកកាន់ផេក និង Telegram Channel ផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងចំពោះជននោះ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី