2024-08-26
គន ម៉េងហុង
2024-08-26
គន ម៉េងហុង
ភ្នំពេញ៖ យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នឹងជួយទ្រទ្រង់ការបង្កើតអាជីវកម្ម មុខរបរ ការងារឱ្យមានស្ថិរភាព ផលិតភាពខ្ពស់ ទទួលបានប្រាក់ចំណូលសមរម្យ ព្រមទាំងផ្តល់ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមចាំបាច់នានាតាមបរិបទនៃកម្រិតអភិវឌ្ឍន៍ប្រទេស។ តាមរយៈការទ្រទ្រង់ទាំងនេះ នឹងជួយការពារកុំឱ្យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាន។
នាពេលបច្ចុប្បន្ន ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានក្លាយជារបៀបវារៈគោលនយោបាយដ៏សំខាន់មួយ ក្នុងការចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ពិសេសនឹងឈានឆ្ពោះទៅរកការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយជីវភាព បរិយាបន្ន និងភាពធន់។ ការគិតគូរ និងការរៀបចំការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺត្រូវមានទម្រង់ជាយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែង ដែលមានសមាសភាគច្រើនរួមបញ្ចូលគ្នា ប្រទាក់ក្រឡាគ្នា និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
សមាសភាគសំខាន់ៗនៃយុទ្ធសាស្ត្រ មានដូចជា ការបង្កលក្ខណៈងាយស្រួលក្នុងការឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ ការផ្ដល់ផលប្រយោជន៍ ឬការលើកទឹកចិត្ត ដើម្បីឈានចូលក្នុងប្រព័ន្ធ និងការលើកកម្ពស់ការយល់ដឹង ពិសេសថែបំប៉នឱ្យរីកធំធាត់បន្ថែមទៀត។ គួរបញ្ជាក់ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអាជីវកម្ម មុខរបរ និងការងារ និងជាប្រភពចំណូលដ៏ចម្បងរបស់ប្រជាជនច្រើននៅតាមបណ្ដាប្រទេសនៅលើសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍៕
ប្រភព៖ យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី