2024-08-23
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-23
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់លេខទំនាក់ទំនង Hotline គឺ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០ សម្រាប់ប្រជាពលរដ្ឋប្តឹង ឬរាយការណ៍ករណីមានសត្វស្វា បង្កការរំខាន និងធ្វើទុក្ខបុកម្នេញ ឬបង្កបញ្ហាជាយថាហេតុនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
រដ្ឋបាលព្រៃឈើ នឹងចេញអន្តរាគមន៍ដកហូតសត្វស្វា ដែលបង្កគ្រោះថ្នាក់ទាំងនោះចេញពីតំបន់សាធារណៈ។ ចំពោះ សត្វស្វាដែលចាប់បាន នឹងត្រូវយកទៅព្រលែងក្នុងព្រៃធម្មជាតិ ដើម្បីបង្កើនចំនួនសត្វស្វាដោយធម្មជាតិ ឬយកទុកធ្វើជាមេបង្កាត់ពូជនៅក្នុងកសិដ្ឋាន ឬរក្សាទុកនៅតាមសួនសត្វ អាស្រ័យទៅតាមស្ថានភាពនៃសត្វស្វានីមួយៗ។
រដ្ឋបាលព្រៃឈើ បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំព្រលែងស្វានៅតាមវត្តអារាម ឬទីសាធារណៈ និងកុំផ្តល់ចំណី កុំប៉ះពាល់ ឬលេងជាមួយសត្វស្វា និងត្រូវរក្សាគម្លាតឆ្ងាយពីស្វានៅវត្តអារាម ឬទីសាធារណៈ ដើម្បីធានាសុវត្ថិភាព បញ្ចៀសការបង្កគ្រោះថ្នាក់ណាមួយដោយសត្វស្វាទាំងនេះ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី