2024-08-21
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-21
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន Bangko Sentral ng Pilipinas បានចុះអនុស្សរណៈយោគយល់(MOU) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ តាមរយៈការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីចីថល។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ចុះ MOU នេះ ត្រូវបានចុះហត្ថលេខាដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ និង ឯកឧត្តម Eli M. Remolona, Jr. ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន Bangko Sentral ng Pilipinas កាលពីថ្ងៃទី១៩ ខែសីហា ក្នុងកិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់ នៅខេត្តសៀមរាប។
កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ គឺដើម្បីត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។ គួរបញ្ជាក់ថា លោកជំទាវបណ្ឌិត ជា សិរី និងឯកឧត្តម Eli M. Remolona, Jr. បានឯកភាពបន្តរៀបចំកិច្ចប្រជុំទ្វេភាគីជាប្រចាំឆ្នាំផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី