2024-08-18
លន់ ចាន់ធូ
2024-08-18
លន់ ចាន់ធូ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការចុះជួបវិស័យឯកជននៅតាមមូលដ្ឋានមិនមែនជាការរំខានទេ តែជាការជំរុញអភិក្រមគាំទ្រធុរកិច្ចរបស់ក្រសួង ដែលអភិក្រមនេះ ឆ្លុះបញ្ចាំងកំណែទម្រង់របស់រាជរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម ហែម វណ្ណឌី បានបន្តថា អភិក្រមគាំទ្រធុរកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងលុបបំបាត់ការចុះអធិការកិច្ចច្រើនលើក ដោយបង្កើតយន្តការអធិការកិច្ចអន្តរក្រសួងរួម ដែលមានទាំងការសម្របសម្រួលធ្វើឡើងតែមួយដងក្នុងមួយឆ្នាំ។ ក្នុងជំនួបពិភាក្សាការងារជាមួយ មន្ទីរឧស្សាហកម្មខេត្តព្រៃវែង និងរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានបញ្ជាក់អំពីសារសំខាន់នៃការពង្រឹងសមត្ថភាពរបស់មន្ទីរឧស្សាហកម្ម ក្នុងការផ្តល់ប្រឹក្សាដល់វិស័យឯកជន ពិសេសទាក់ទងនឹងបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដែលលើកកម្ពស់គុណភាព និងផលិតភាព។
នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យមន្ទីរទាំង២ បង្កើតយន្តការចែករំលែកទិន្នន័យក្នុងចំណោមមន្ទីរក្រោមរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាការចែករំលែកទិន្នន័យជាមួយក្រសួង ដែលធ្វើយ៉ាងណាឱ្យមានលំហូរទិន្នន័យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ការសម្រេចចិត្ត និងគោលនយោបាយដែលមានព័ត៌មានច្បាស់លាស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី