2024-08-16
លន់ ចាន់ធូ
2024-08-16
លន់ ចាន់ធូ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមហ៊ុន Amazon ដែលផ្តោតលើកម្មវិធីកសាងសមត្ថភាពពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) និងវិធីសាស្ត្រ ដើម្បីសម្រួលដល់អាជីវករ ពាណិជ្ជករ ជាពិសេសសហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល។
តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្មវិធីកសាងសមត្ថភាព នឹងរៀបចំឡើងដោយ Amazon ដើម្បីជួយឱ្យអាជីវករ ពាណិជ្ជករ និងSMEs អាចទាញយកអត្ថប្រយោជន៍ពី AI ក្នុងសម័យឌីជីថល និងអាចកត់សម្គាល់ពីសារសំខាន់នៃការការពារទិន្នន័យ និងការទុកដាក់ទិន្នន័យឱ្យបានត្រឹមត្រូវ។
ក្នុងកិច្ចប្រជុំនេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមរវាងក្រសួងពាណិជ្ជកម្ម នឹងក្រុមហ៊ុន Amazon និង Amazon Web Services។ ជាមួយគ្នានេះ លោកជំទាវ ជា រដ្ឋា ក៏បានអញ្ជើញតំណាងរបស់ក្រុមហ៊ុន Amazon ឱ្យចូលរួមវេទិកាពាណិជ្ជកម្មឌីជីថល (Digital Trade Forum) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២៤ នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី