SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនធំៗចំនួន២០ ផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ដល់អ្នកកំពុងស្វែងរកការងារធ្វើ


ក្រុមហ៊ុនធំៗចំនួន២០ ផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ដល់អ្នកកំពុងស្វែងរកការងារធ្វើ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-14

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-14

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) នៅផ្សាទំនើប AEON MALL រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងពិព័រណ៍ការងារនេះ ក្រុមហ៊ុនធំៗចំនួន២០ នឹងផ្តល់ឱកាសការងារ ៥ ៣១០កន្លែង ដល់សិស្ស និស្សិត និងសាធារណជនដែលកំពុងស្វែងរកការងារធ្វើ។

ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងរៀបចំឡើងចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៨:០០នាទីយប់ ដោយក្នុងនោះយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ អាចរៀបចំប្រវត្តិរូប ដើម្បីដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ បន្ថែមពីលើការចុះឈ្មោះតាមរយៈ www.nea.gov.kh ឬក្នុងកម្មវិធីទូរសព្ទដៃ NEA job search។ ក្នុងពិព័រណ៍ ដែលផ្តល់ការប្រឹក្សាយោបល់ពីអាជីពការងារនេះ សាធារណជនដែលចូលរួមក៏អាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការធ្វើប័ណ្ណ ប.ស.ស និងដាក់ឯកសារទូទាត់សំណងផ្សេងៗ, ការចូលរួមឆ្លើយសំណួរ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងរង្វាន់ជាច្រើន។

ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ត្រូវបានសហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), សមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដើម្បីអបអរសាទរការបើកដំណើរការសាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ។ ក្នុងព្រឹត្តិការណ៍នេះ សាធារណជន នឹងទទួលបានការផ្តល់សេវាកាហ្វេរ៉ូបូត (Robot Coffee) ដែលបង្កើតដោយស្នាដៃកូនខ្មែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី