2024-08-13
គិត បុប្ផា
2024-08-13
គិត បុប្ផា
ភ្នំពេញ៖ គ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល (FHF CAPITAL) និងសាលាបណ្តុះបណ្តាល ស្ទេប ហ្វរវើដ អឹប្រដ ស្គូល (SFA) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការស្តីពី គម្រោងឥណទានដល់សិស្ស-និស្សិត ដើម្បីឱ្យពួកគេទទួលបានការសិក្សា និងសម្រាលបន្ទុកដល់អាណាព្យាបាលដែលខ្វះលទ្ធភាពផ្គត់ផ្គង់ការសិក្សា។ នេះបើតាមការចុះផ្សាយរបស់គ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
ការចុះ MOU ក្នុងគោលបំណងផ្សព្វផ្សាយពីគម្រោងកម្ចីដល់សិស្សនិស្សិតនេះ ក៏នឹងរួមចំណែកសម្រួល និងបញ្ចៀសការលក់ទ្រព្យសម្បត្តិ ឬដីធ្លី និងធនធានរបស់ឪពុកម្តាយ ក្នុងការទំនុកបម្រុងដល់ការសិក្សារបស់កូន ឬឈានទៅដល់ការខ្ចីប្រាក់ឯកជនក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរលើជីវភាព។ លោក កុក ថា អគ្គនាយកគ្រឹះស្ថាន FHF លើកឡើងថា គម្រោងផ្តល់កម្ចីនេះ នឹងគាំទ្រលទ្ធភាពហិរញ្ញវត្ថុ និងបង្កើនឱកាសដល់ក្រុមនិស្សិតគោលដៅ ដែលកំពុងមានតម្រូវការកម្ចី ក្នុងទិសដៅបន្តការសិក្សា រៀនជំនាញវិជ្ជាជីវៈ ទិញសម្ភារសិក្សា មធ្យោបាយធ្វើដំណើរ និងតម្រូវការចាំបាច់ផ្សេងៗសម្រាប់ការសិក្សា។
លោក ចូវ ជាំង នាយកសាលាស្ទេប ហ្វរវើដ អន្តរជាតិ មានប្រសាសន៍ថា ពិធីចុះ MOU នាថ្ងៃទី១១ ខែសីហានេះ កើតឡើងដោយសារភាគីទាំងពីរមានចក្ខុវិស័យរួមគ្នា ក្នុងការផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសនិស្សិត និងយុវជនឱ្យបញ្ចប់ការសិក្សាពេញលេញ ប្រកបដោយគុណភាព និងសមត្ថភាព។ គ្រឹះស្ថាន FHF និង Don Bosco ប្តេជ្ញាជំរុញការផ្សព្វផ្សាយ និងសម្របសម្រួលការផ្តល់ព័ត៌មានពីគម្រោងកម្ចីទៅកាន់សិស្សនិស្សិត តាមរយៈការប្រើប្រាស់ធនធានតាមលទ្ធភាព និងគោលការណ៍ស្ម័គ្រចិត្ត ដើម្បីរួមចំណែកក្នុងកិច្ចសហការ និងឆ្លើយតបតម្រូវការបានពេញលេញ។
សូមជម្រាបថា គ្រឹះស្ថាន FHF មានទស្សនវិស័យក្លាយទៅជាស្ថាប័នជំនួញសង្គមដ៏ធំមួយនៅកម្ពុជា ដែលដើរតួនាទីកសាងធនធានយុវជន និងយុវសហគ្រិន និងជាគ្រឹះស្ថានដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ។ គ្រឹះស្ថាន FHF មានបេសកកម្មផ្តល់សេវាហិរញ្ញវត្ថុដល់ពលរដ្ឋខ្មែរ ពិសេសយុវជន និងសិស្ស-និស្សិត និងចែករំលែក និងពង្រឹងចំណេះដឹងហិរញ្ញវត្ថុ ជំនាញ បទពិសោធដល់សាធារណជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី