2024-08-09
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-09
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ការចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ជប៉ុន នឹងបង្កើនឱកាសអាជីវកម្មថ្មីៗដល់ធុរជនជាតិ-អន្តរជាតិ ក្នុងការបង្កើតប្រភពចំណូល តាមរយៈការលក់ឥណទានកាបូន ពង្រីកអាជីវកម្មតាមរបៀបបៃតង និងនិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងក្នុងសន្និសីទស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា-ជប៉ុន ថា ការនាំមកនូវបច្ចេកវិទ្យាបៃតងរបស់ជប៉ុន ជាកត្តាជំរុញឱ្យមានល្បឿននៃការវិនិយោគវិវឌ្ឍន៍ទៅលឿន និងឆាប់រហ័សនៅកម្ពុជា ប៉ុន្តែក៏ត្រូវគិតដល់ប្រាក់ចំណូល និងផលប្រយោជន៍របស់ប្រជាកសិករផងដែរ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា កម្ពុជា ជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់ធុរជនជាតិ-អន្តរជាតិ។
ក្នុងសន្និសីទដែលធ្វើឡើងក្រោមប្រធានបទ«ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ជប៉ុន»នេះ ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្ម នឹងជួយគាំទ្រសកម្មភាពបច្ចេកវិទ្យា ដែលងាយស្រួលអនុវត្ត និងរកដំណោះស្រាយទីផ្សារជូនប្រជាកសិករផងដែរ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានស្វាគមន៍វិនិយោគិនជាតិ និងអន្តរជាតិ ដែលមានបំណងជួយឱ្យកម្ពុជា មានភាពស្អាត និងមានបំណងរួមចំណែកធ្វើឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ច និងប្រកបដោយភាពបៃតង ស្អាត និងចីរភាពទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី