SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិកម្ពុជា ចុះ MOU ជាមួយធនាគារកណ្តាលម៉ាដាហ្កាស្កា បង្កើតកិច្ចសហការរវាងធនាគារកណ្តាលពីរ


ធនាគារជាតិកម្ពុជា ចុះ MOU ជាមួយធនាគារកណ្តាលម៉ាដាហ្កាស្កា បង្កើតកិច្ចសហការរវាងធនាគារកណ្តាលពីរ
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-19

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-19

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា ចុះអនុស្សរណៈយោគយល់ (MOU) ជាមួយធនាគារកណ្តាលនៃប្រទេសម៉ាដាហ្កាស្កា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ពិធីចុះMOU នេះ ចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា។ ជាមួយគ្នានេះ ឯកឧត្តម Hon. Aivo H. Andrianarivelo បានបង្ហាញថា កិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។

លើសពីនេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានបញ្ជាក់ដល់សមភាគីម៉ាដាហ្កាស្កាអំពីវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា ដែលមានប្រទេសជាច្រើនបានមកសិក្សាស្វែងយល់ពីបទពិសោធលើការអភិវឌ្ឍប្រព័ន្ធបាគង និងការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសនានាជាច្រើន ហើយរំពឹងថានឹងអាចតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយម៉ាដាហ្កាស្កា នាពេលខាងមុខផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី