SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិនមួយ គ្រោងពង្រីកទុនវិនិយោគ ៦០០លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ និងខ្យល់


ក្រុមហ៊ុនចិនមួយ គ្រោងពង្រីកទុនវិនិយោគ ៦០០លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ និងខ្យល់
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន China Datang Corporation Ltd. គ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតនូវក្នុងទំហំទុន ៦០០លានដុល្លារ ដោយផ្តោតលើវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់ចិនមួយនេះ បាននឹងកំពុងវិនិយោគលើកគម្រោងថាមពលអគ្គិសនីចំនួនពីរនៅកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាទីនៅរដ្ឋធានីប៉េកាំង ក្នុងឱកាសនៃការចូលរួមក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» លោក ចូវ ឡី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានបង្ហាញនូវជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដោយប្តេជ្ញាបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លាអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន China Datang Corporation Ltd. បានវិនិយោគនៅកម្ពុជា លើគម្រោងវារីអគ្គិសនីអានុភាព ១២០មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និងអនុស្ថានីយ៍តង់ស្យុងខ្ពស់ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០គីទ្បូម៉ែត្រ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកបានបណ្តាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពលនៅកម្ពុជា ហើយបានដំណើរការដោយជោគជ័យ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុនក្នុងវិស័យថាមពល នៅប្រទេសកម្ពុជា។ ជាពិសេស គម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ សម្តេចធិបតី ជំរុញឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី