2024-08-04
គិត បុប្ផា
2024-08-04
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនឯកជនមួយ មានឈ្មោះ Golden Port SEZ Development Co., Ltd. មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើទំហំផ្ទៃដីប្រមាណ ២៧០ហិកតាក្នុងដំណាក់កាលដំបូង នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។ លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. បានបង្ហាញដូច្នេះ ក្នុងគ្រាជួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមអភិវឌ្ឍន៍កម្ពុជា(CDC) ចុះផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជំនួបរវាងភាគីទាំងពីរ ឯកឧត្តម ជា វុទ្ធី បានរៀបរាប់ពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ CDC ដែលជំរុញ និងទាក់ទាញការវិនិយោគឯកជន។ ឯកឧត្តម ជា វុទ្ធី បន្ថែមថា បច្ចុប្បន្នកម្ពុជា មានច្បាប់ស្តីពីវិនិយោគបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។
នាឱកាសនោះដែរ ប្រតិភូក្រុមហ៊ុន Golden Port SEZ Development Co., Ltd. ក៏បានយល់ដឹងអំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា នីតិវិធីចុះបញ្ជីវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស បរិយាកាសវិនិយោគបច្ចុប្បន្ន និងភាពសាមញ្ញនៃនីតិវិធីស្នើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាផងដែរ។ លោក កាំង ឡេង បានអរគុណឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ចំពោះការផ្តល់ព័ត៌មានសំខាន់ៗនេះ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី