2024-07-31
ដេប៉ាលីយែរ ម៉ារីលីណា
2024-07-31
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រាសផលិតសំបកកង់យានយន្តចំនួន៣ ពិភាក្សាអំពីជ័រកៅស៊ូ ដើម្បីបំពេញតម្រូវការ និងការផ្គត់ផ្គង់ជ័រកៅស៊ូដល់សហគ្រាស ក្នុងការផលិតសំបកកង់យានយន្ត និងលក្ខខណ្ឌតម្រូវផ្សេងៗទៀត។
កិច្ចប្រជុំ អំពីជ័រកៅស៊ូកម្ពុជានេះ នឹងបើកឱកាសឱ្យអ្នកដាំកៅស៊ូ និងក្រុមហ៊ុនផលិតសំបកកង់យានយន្ត បានសហការ និងទំនាក់ទំនងគ្នា ដើម្បីឆ្ពោះទៅដល់ការធ្វើធុរកិច្ចរួមគ្នា និងធានាបាននូវការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកដល់ក្រុមហ៊ុនឱ្យបានគ្រប់គ្រាន់តាមតម្រូវការ។ សហគ្រាសផលិតសំបកកង់ចំនួន៣ ដែលពិភាក្សាអំពីជ័រកៅស៊ូនេះ មានដូចជា៖ សហគ្រាស CART TIRE Co., Ltd, សហគ្រាស General Tire Technology (Cambodia) Co., Ltd និងសហគ្រាស NEW BUSTAR (Cambodia) Tire Co., Ltd។
ក្នុងកិច្ចប្រជុំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ អ្នកដាំកៅស៊ូ និងក្រុមហ៊ុនផលិតសំបកកង់យានយន្ត ដែលបានចូលរួមចំនួន ៤៧នាក់ បានបង្ហាញចំណាប់អារម្មណ៍ និងអរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានកៅស៊ូ ដែលរៀបចំឱ្យមានជំនួបពិភាក្សានេះឡើង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី