SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និងកូរ៉េ បន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច


កម្ពុជា និងកូរ៉េ បន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-30

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-30

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃប្រទេសកូរ៉េ នឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើវិស័យការងារឱ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ហេង សួរ ឯកឧត្តម Lee Cheol-Woo បានលើកឡើងថា ភាពជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បាននឹងកំពុងចេញជាផ្លែផ្កាហើយ ជាក់ស្តែង បច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូងមកពីខេត្តក្យង់សាំងប៊ូកដូ បាននឹងកំពុងបន្តបោះទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ដែលបង្កើតឱកាសការងារនៅកម្ពុជាកាន់តែច្រើន។ ក្រៅពីការវិនិយោគ និងកិច្ចសហការលើវិស័យការងារ ឯកឧត្តម Lee Cheol-Woo បានសន្យានឹងបន្តស្វែងរកជំនួយបន្ថែមទៀតដល់ក្រសួងការងារក្នុងករណីដែលមានតម្រូវការបន្ថែមទៀតក្រៅពីជំនួយរថយន្តពន្លត់អគ្គិភ័យទាំង ១០ គ្រឿងដែលប្រគល់នៅថ្ងៃទី២៦ ខែកក្កដានេះ។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ទំនាក់ទំនងជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នា ដើម្បីជំរុញ និងជ្រោមជ្រែងទាំងកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានបន្ថែមថា ក្រសួងនឹងបន្តយកចិត្តទុកដាក់បន្ថែមទៀត ចំពោះអ្នកវិនិយោគិនរបស់កូរ៉េ និងប្រជាពលរដ្ឋកូរ៉េដែលកំពុងស្នាក់នៅ បម្រើការងារ និងកំពុងវិនិយោគនៅកម្ពុជា ជាពិសេសពលរដ្ឋ និងអ្នកវិនិយោគមកពីខេត្តក្យង់សាំងប៊ូកដូដើម្បីរួមចំណែកសម្រួលដល់បេសកកម្មរបស់ប្រជាពលរដ្ឋកូរ៉េឱ្យដំណើរការដោយរលូន និងជោគជ័យ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី