2024-07-29
ដេប៉ាលីយែរ ម៉ារីលីណា
2024-07-29
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយលោក Chen JiQuan ប្រធានក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលដៅស្វែងរកកិច្ចសហប្រតិបត្តិការពីវិស័យឯកជនក្នុងការបំពាក់បច្ចេកវិទ្យាទំនើបលើការបណ្តុះបណ្តាល ដើម្បីកសាងធនធានមនុស្សកម្ពុជា លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមបរិបទបច្ចេកវិទ្យាទំនើប។
តាមការចុះផ្សាយរបស់ក្រសួងការងារ ការស្វែងរកកិច្ចសហការនេះ ធ្វើឡើងដើម្បីផលិតធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពការងារខ្ពស់ ដែលជាផ្នែកមួយទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ ដើម្បីសម្រេចទិសដៅនេះ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថាការបំពាក់បច្ចេកវិទ្យាទំនើបនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺចាំបាច់ទាមទារឱ្យមានកិច្ចសហការពីវិស័យឯកជនដែលមានបច្ចេកវិទ្យាទំនើប ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ហេង សួរ បានបន្ថែមថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ធ្វើឡើងក្នុងគោលបំណងឱ្យពលរដ្ឋកម្ពុជា មានជំនាញជាក់លាក់ស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ នេះជាគន្លឹះបង្កើនផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងជាការប្រែក្លាយកម្ពុជាជាគោលដៅទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនបរទេស។ នេះជាការបន្តលើកឡើងរបស់ឯកឧត្តម ហេង សួរ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
លោក Chen JiQuan បានគាំទ្រក្រសួងការងារក្នុងការធ្វើទំនើបកម្មបង្កើនផលិតភាពការងារដល់ពលរដ្ឋ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើប ដើម្បីទាក់ទាញវិនិយោគិននេះ។ ទាក់ទងនឹងផែនការទាំងនេះ ភាគីទាំងពីរបានឯកភាពសិក្សា និងស្វែងយល់បន្ថែមទៀតដើម្បីជំរុញការពង្រឹងសមត្ថភាពលើការកសាងធនធានមនុស្សឱ្យមានផលិតភាពកាន់តែខ្ពស់តាមរយៈបច្ចេកវិទ្យាទំនើប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី