SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនឯកជនចិន២ គ្រោងវិនិយោគនាំចេញផលិតផលមួយចំនួនពីកម្ពុជា ទៅទីផ្សារចិន


ក្រុមហ៊ុនឯកជនចិន២ គ្រោងវិនិយោគនាំចេញផលិតផលមួយចំនួនពីកម្ពុជា ទៅទីផ្សារចិន
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-29

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-29

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយក្រុមហ៊ុនឯកជនចំនួន២ របស់ចិន កាលពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសទស្សនកិច្ចនៅប្រទេសចិនរបស់ឯកឧត្តម ស៊ាង ថៃ ក្រុមហ៊ុនឯកជនចិនមួយ បានបញ្ជាក់ពីការគ្រោងសិក្សាលទ្ធភាពទិញផលិតផលមួយចំនួនពីកម្ពុជាទៅទីផ្សារចិន និងក្រុមហ៊ុនមួយទៀត មានបំណងវិនិយោគបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារឹមនៅកម្ពុជាសម្រាប់នាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល។

ការបង្ហាញចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុនទាំងពីរនេះ បានធ្វើឡើងក្រោយឯកឧត្តមរដ្ឋលេខាធិការ ស៊ាង ថៃ មានប្រសាសន៍ពីបរិយាកាសធុរកិច្ច វិស័យសក្ដានុពលគួរវិនិយោគ ភាពអនុគ្រោះដែលកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច និងបានជំរុញឱ្យក្រុមហ៊ុនទាំងពីរជួយផ្សព្វផ្សាយ និងទិញកសិផលពីកម្ពុជាផងដែរ។ ឯកឧត្តម ស៊ាង ថៃ បានលើកឡើងដូច្នេះ នៅពេលចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ ប្រទេសចិន។

ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ ប្រទេសចិននេះ គឺដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ដាក់តាំងបង្ហាញផលិតផលខ្មែរ និងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជានៅក្រៅប្រទេសផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី