2024-07-28
អ៊ួន សំណាង
2024-07-28
អ៊ួន សំណាង
ភ្នំពេញ៖ ការផ្សព្វផ្សាយព័ត៌មានដែលត្រូវបានគេកាឡៃ គ្មានប្រភពច្បាស់លាស់ផ្សាយ ក្នុងគោលបំណងបំភ្លៃការពិត ការបំភាន់មតិសាធារណៈ ដើម្បីបំពុល ជះឥទ្ធិពលអាក្រក់ និងបង្កអសន្តិសុខសង្គម នឹងជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី២៥ កក្កដានេះ។
ក្នុងសិក្ខាសាលានេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ឱ្យពង្រឹងគុណភាព និងសមត្ថភាពជំនាញ ដោយខិតខំស្វែងរកឱកាសទទួលបាននូវការបណ្តុះបណ្តាល ស្តីពីជំនាញសារព័ត៌មាន និងក្រមសីលធម៌ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ពិសេសបន្សាបព័ត៌មានក្លែងក្លាយទាំងនោះពីក្នុងសង្គមកម្ពុជា។
តាមការចុះផ្សាយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយចំនួនជាង ៣ពាន់ករណី។ ក្នុងនោះករណីព័ត៌មានក្លែងក្លាយជាច្រើន បានកើតឡើងលើបណ្ដាញទំនាក់ទំនងសង្គម ដែលប្រជាពលរដ្ឋបានទទួល នឹងក្លាយជាជនរងគ្រោះដោយសារព័ត៌មានក្លែងក្លាយទាំងនោះរួចមកហើយ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា បច្ចេកវិទ្យាបានបើកឱកាសដល់អ្នកប្រើប្រាស់អ៊ីនធឺណិតបង្កើតមាតិកាជាច្រើន តាមរយៈគណនីលើបណ្តាញទំនាក់ទំនងសង្គម ដែលយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការផលិត និងបញ្ចេញព័ត៌មានក្លែងក្លាយ ដែលមិនបានគិតដល់ហានិភ័យ និងផលវិបាក នានា។
គួរជម្រាបថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ធ្វើជាមូលដ្ឋានក្នុងការអនុវត្តវិជ្ជាជីវៈ សំដៅដល់ការពង្រឹង ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ការទទួលខុសត្រូវវិជ្ជាជីវៈ ពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី