2024-07-19
ទូច សូរិយា
2024-07-19
ទូច សូរិយា
ភ្នំពេញ៖ នំក្រឡាន ដែលមានតម្លៃចាប់ពី ១០០០រៀលឡើងទៅតាមទំហំតូចឬធំ ជាផលិតផលដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនានៅភូមិសំរោងក្នុង ភូមិនរា និងភូមិតាគោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ នេះបើតាមការចុះផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រឡាន ដែលគេចាត់ទុកជានំប្រពៃណី ផលិតចេញពីអង្ករដំណើប លាយជាមួយសណ្តែកខ្មៅ ខ្ទិះដូង និងគ្រឿងផ្សំមួយចំនួនទៀត រួចញាត់ចូលបំពង់ឬស្សី និងដុត ត្រូវបានអ្នកភូមិសំរោងក្នុង នៅតែប្រកាន់ភ្ជាប់នូវរូបមន្តបុរាណ ដើម្បីធ្វើ និងចម្អិននំប្រភេទនេះមកដល់សព្វថ្ងៃ។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ជារៀងរាល់ព្រឹក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅទស្សនាវត្តសំរោងក្នុង តែងតែចំណាយពេលចូលទស្សនា ឈ្វែងយល់ និងភ្លក់នូវនំក្រឡានដែលមានរសជាតិឈ្ងុយឆ្ងាញ់នេះ។ ក្នុងខេត្តបាត់ដំបង បច្ចុប្បន្ន នំក្រឡាននេះ តែងតែមានលក់នៅតាមទីផ្សារ ចំណតឡាន រមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី