SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,៦លាននាក់ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤


កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,៦លាននាក់ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២,៦៤០,៩៩៩នាក់ ក្នុងរយៈពេល ៥ខែ គឺចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤។ បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ចំនួននេះ បានកើនឡើង២២,១% បើធៀបនឹងរយៈពេល ៥ខែក្នុងឆ្នាំ២០២៣។


ក្នុងចំណោមភ្ញៀវបរទេសជាង២លាន ៦សែននាក់នេះ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសមានប្រមាណ ៩៨៦,៤៣៥នាក់ ផ្លូវគោកប្រមាណ ១,៦១២,៥៤៧នាក់ និងផ្លូវទឹកប្រមាណ ៤២,០១៧នាក់។ ចំណែកភ្ញៀវទេសចរផ្ទៃក្នុងដែលគិតត្រឹមរយៈពេល ៥ខែ នៃឆ្នាំ២០២៤នេះវិញ មានប្រមាណ១០,៦៨៨,០៧៣នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានប្រមាណ ១,៩០៦,៨០០នាក់ កើនឡើង៦៩,១% ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។


ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរផ្ទៃក្នុងជាង ១០លាននាក់នេះ បានទៅទស្សនានៅគោលដៅទេសចរណ៍មួយចំនួនដូចជា៖ រាជធានីភ្នំពេញ មានភ្ញៀវទេសចរចំនួន ១,០៩០,៤៣៤នាក់, ខេត្តសៀមរាប មានប្រមាណ ៤៧២,២៥៨នាក់, តំបន់ឆ្នេរមានប្រមាណ ២៤១,២៧៣នាក់, តំបន់អេកូទេសចរណ៍មានចំនួន ១៨,៧៩៨នាក់ និងតំបន់ផ្សេងៗទៀតប្រមាណ ៨៤,០៥៣នាក់។


គួរជម្រាបថា ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេ រួមមាន ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសចិន ប្រទេសឡាវ សហរដ្ឋអាម៉េរិក ប្រទេសកូរ៉េខាងត្បូង ប្រទេសឥណ្ឌូណេស៊ី ប្រទេសបារាំង ចក្រភពអង់គ្លេស និងប្រទេសជប៉ុន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី