SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា សម្រេចបានការនាំចេញ-នាំចូលទៅទីផ្សារអន្តរជាតិជាង ២៦ពាន់លានដុល្លារ ក្នុងឆមាសទី១


កម្ពុជា សម្រេចបានការនាំចេញ-នាំចូលទៅទីផ្សារអន្តរជាតិជាង ២៦ពាន់លានដុល្លារ ក្នុងឆមាសទី១
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឆមាសទី១ នៃឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ២៦,០៩ពាន់លានដុល្លារ កើនឡើង ១២,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានទំហំពាណិជ្ជកម្មជាង ២៣,១៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ទំហំពាណិជ្ជកម្មដែលកម្ពុជាសម្រេចបានជាង ២៦,០៩ពាន់លានដុល្លារនេះ ក្នុងនោះការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ កម្ពុជាសម្រេចបានជាង ១២,២៩ពាន់លានដុល្លារ ដែលកើនឡើង១២,៦% ខណៈដែលទំនិញដែលកម្ពុជានាំចូល មានទំហំជាង ១៣,៧៩ពាន់លានដុល្លារ កើនឡើងជិត១៣% បើធៀបនឹងរយៈពេល ៦ខែក្នុងឆ្នាំ២០២៣។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសដែលកម្ពុជាសម្រេចការនាំចេញ និងនាំចូលបានច្រើនជាងគេ រួមមាន៖ ប្រទេសចិន សម្រេចបាន ៧,៣១ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានទំហំ ៤,៥២ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបាន ៤,០៤ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបាន ២,០៥ពាន់លានដុល្លារ និងប្រទេសជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី