SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

NEA ផ្តល់ឱកាសការងារជាង ៤៦ពាន់កន្លែង សម្រាប់វិស័យចំនួន៣


NEA ផ្តល់ឱកាសការងារជាង ៤៦ពាន់កន្លែង សម្រាប់វិស័យចំនួន៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-10

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារចំនួន ៤៦ ២៧៨កន្លែង ដល់សិស្ស និស្សិត និងសាធារណជនដែលកំពុងស្វែងរកការងារ។ បើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ការផ្តល់ឱកាសចំនួន ៤៦ ២៧៨កន្លែងនេះ សម្រាប់វិស័យចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងវិស័យចំនួន៣នេះ វិស័យឧស្សាហកម្ម ផ្តល់ឱកាសការងារចំនួន ៣៤ ៧០២កន្លែង, វិស័យសេវាកម្ម ត្រូវការចំនួន ៤ ៥៦០កន្លែង និងវិស័យកសិកម្មមានចំនួន ៧ ០១៦កន្លែង។ ការបង្កើតការងារជូនប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណទី៣ មុំទី១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ តាមរយៈការបង្កើត ការរក្សា ការបង្កើនការងារដល់កម្មករ-និយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលសំដៅបង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ប្រសិនបើសិស្ស និស្សិត និងសាធារណជនដែលមានបំណងស្វែងរកឱកាសការងារអាចទាក់ទងតាមរយៈលេខទូរសព្ទ៖ ១២៩៧ ឬ ១២៨៦ ឬ ០៧៧ ២៣ ២៣ ៧៨ ដើម្បីទទួលបានព័ត៌មានពីទីភ្នាក់ងារជាតិមុខរបរ និងការងារកាន់តែច្បាស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី