SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា លក់សំបុត្រចូលទស្សនាអង្គរបានជាង២៤លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤


កម្ពុជា លក់សំបុត្រចូលទស្សនាអង្គរបានជាង២៤លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ៦ខែក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែ និងកំពង់ផែចុងឃ្លៀសជាង ២៤,៣៥លានដុល្លារ កើន ៣៦,២៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ តាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី០១ កក្កដានេះ ភ្ញៀវទេសចរដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែ និងកំពង់ផែចុងឃ្លៀសមានចំនួន ៥២១ ៩៥០នាក់។

តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ក្នុងរយៈពេល ៦ខែនេះ ចំណូលពីការលក់បណ្ណចូលប្រាសាទកោះកែវមានចំនួន ១៦២ ៤២០ ដុល្លារ និងទទួលបានភ្ញៀវទេសចរចំនួន ១០ ៨២៨នាក់។ រីឯចំណូលពីការលក់សំបុត្រទូកមានទំហំ ៤៣២ ៨៨១ដុល្លារ ដែលក្នុងនោះមានទូកតូចចំនួន ១០ ៧៧៥, ទូកកណ្តាលចំនួន ៤ ៣៨២ និងទូកធំ ៥៥៤។

ចំពោះ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងរយៈពេល ០៦ខែនៃឆ្នាំ២០២៤ នេះ មានចំនួន ១ ០៤៣ ៩០០ដុល្លារ។ គួរជម្រាបថា ក្នុងខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជា រកចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែ និងកំពង់ផែចុងឃ្លៀសបាន ២ ១៥០ ៨០៤ដុល្លារ ដែលកើនឡើងជិត១៩% និងទទួលបានភ្ញៀវបរទេសចូលទស្សនាចំនួន ៤៩ ៦៩២នាក់ មានការកើនឡើង ២១,១៦% បើធៀបនឹងខែមិថុនា ឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី