SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» ជាកម្មសិទ្ធិបញ្ញាដែលលើកកម្ពស់សហគ្រិនភាព និងភាពប្រកួតប្រជែង


«ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» ជាកម្មសិទ្ធិបញ្ញាដែលលើកកម្ពស់សហគ្រិនភាព និងភាពប្រកួតប្រជែង
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍កម្មសិទ្ធិបញ្ញាដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព និងបង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម។ តាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នឹងរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។

ក្រៅពីលើកកម្ពស់សហគ្រិនភាព និងភាពប្រកួតប្រជែង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នឹងលើកកម្ពស់ការអភិវឌ្ឍសហគមន៍កសិកម្ម និងបង្កើនចំណូលរបស់សហគមន៍ផងដែរ។ ក្នុងកម្មវិធីសម្ពោធគម្រោងស្តីពី «ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព» លោកជំទាវ ចម និម្មល មានប្រសាសន៍ថា គម្រោងដែលសម្ពោធនេះ នឹងផ្តល់នូវការសិក្សាច្បាស់លាស់ ដើម្បីជាមូលដ្ឋានជាក់លាក់រៀបចំយុទ្ធសាស្ត្រលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងចូលរួមពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា «គ.ក.ប.» លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មផ្តើមអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចាប់តាំងពីឆ្នាំ២០០៧ ដើម្បីរៀបចំប្រព័ន្ធអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដូចជា៖ ការបង្កើតការិយាល័យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តគម្រោងសាកល្បងចុះបញ្ជីការពារ «ម្រេចកំពត» និង«ស្ករត្នោតកំពង់ស្ពឺ»។ ផលិតផលទាំង ២មុខនេះ មានលក្ខណៈផ្សារភ្ជាប់នឹងតំបន់ភូមិសាស្ត្រ ចំណេះដឹង-ចំណេះធ្វើ និងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋក្នុងតំបន់ មានកេរ្តិ៍ឈ្មោះល្បី និងត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នាឆ្នាំ២០១០ មកដល់បច្ចុប្បន្ន ចំនួនកសិករផលិត ផ្ទៃដីដាំដុះ និងក្រុមហ៊ុនកែច្នៃវេចខ្ចប់មានកំណើន និងមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ព្រមទាំងបាននាំចេញទៅកាន់បណ្តាប្រទេសជាច្រើន។

គម្រោងស្តីពី «ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព» ទទួលបានការគាំទ្រជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ សូមជម្រាបថា កម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន ៧ម៉ាក រួមមាន៖ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិលកំពតកែប, ទឹកត្រីកំពតកែប និងបង្កងតាកែវ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី