SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តម្ចាស់អាជីវកម្ម ពាណិជ្ជករ ចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ម្ហូបអាហារ ចំនួន៣ នៅក្រៅប្រទេស


ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តម្ចាស់អាជីវកម្ម ពាណិជ្ជករ ចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ម្ហូបអាហារ ចំនួន៣ នៅក្រៅប្រទេស
ពាណិជ្ជកម្ម

2024-07-02

ទូច សូរិយា

ពាណិជ្ជកម្ម

2024-07-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកនាំចូល ពាណិជ្ជករ និងសាធារណជន ចូលរួមនៅពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ម្ហូបអាហារចំនួន៣ រួមមាន៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងសន្និសីទម្ហូបអាហារ កសិកម្ម និងបសុសត្វអាស៊ីលើកទី៦, ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិន Lanzhou លើកទី៣០ និងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ «ភូមិខ្មែរ»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងសន្និសីទម្ហូបអាហារ កសិកម្ម និងបសុសត្វអាស៊ីលើកទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Laire ប្រទេសប៉ាគីស្ថាន។ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់អ្នកចូលរួមបានទទួលនូវចំណេះដឹងថ្មីៗអំពីគ្រឿងចក្រ និងឧបករណ៍ថ្មីៗសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មម្ហូបអាហារ កសិកម្ម និងបសុសត្វ ក្នុងនោះគណៈកម្មាការរៀបចំ នឹងផ្តល់ជូនសម្រាប់អ្នកចូលរួមអន្តរជាតិ១០០នាក់ដំបូងនូវបដិសណ្ឋារកិច្ច ដូចជាការស្នាក់នៅសណ្ឋាគារ ការដឹកជញ្ចូនក្នុងស្រុក និងសេវាកម្មសន្តិសុខ។

ចំណែក ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិន Lanzhou លើកទី៣០ នឹងធ្វើក្រោមមូលបទ «ចែករំលែក ឱកាស ស្វែងរកការអភិវឌ្ឍបង្កើតវិបុលភាព» ប្រព្រឹត្តទៅនៅថ្ងៃទី៦-១០ ខែកក្កដា ឆ្នាំ២០២៤ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Gasu ទីក្រុង Lanzhou ខេត្ត Gansu ប្រទេសចិន។ ពិព័រណ៍ពាណិជ្ជកម្មខាងលើនេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួម ដើម្បីទទួលបានចំណេះដឹង និងពង្រីកអាជីវកម្ម តាមរយៈសកម្មភាពជាច្រើនដូចជាការជំរុញពាណិជ្ជកម្មនិងវិនិយោគ ការតាំងបង្ហាញផលិតផលសន្និសីទ និងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេស និងតំបន់តាមបណ្ដោយខ្សែក្រវាត់និងផ្លូវ។

ចំពោះ ពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ «ភូមិខ្មែរ» នឹងរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណស្ថានយឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអាល្លឺម៉ង់ ទីក្រុងប៊ែរឡាំង។ ពិព័រណ៍ម្ហូបអាហារនេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ និងផលិតផលខ្មែរនៅក្នុងទីផ្សារអន្តរជាតិ។ ជុំវិញការចូលរួមព្រឹត្តិការណ៍ខាងលើ គណៈកម្មការរៀបចំពិព័រណ៍ នឹងផ្តល់ទីកន្លែងសម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជា ដែលផ្ញើផលិតផលដើម្បីដាក់តាំង ផ្សព្វផ្សាយ តែការចំណាយលើសោហ៊ុយផ្ញើផលិតផលជាបន្ទុករបស់ក្រុមហ៊ុនចូលរួម។

ប្រសិនម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកនាំចូល ពាណិជ្ជករ និងសាធារណជន មានបំណងក្នុងការចូលរួមអាចទំនាក់ទំនងមកតាមរយៈលេខទូរសព្ទ៖ +៩២ ៣២១ ១០០ ០២៨២, ០៨៧ ៧៥៥ ៥៥១, ០៧៧ ៣៦១ ៨៣៦, ០៨៧ ៧៥៥ ៥៥១, ០៨៩ ៩១១ ១០១៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី