SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនជប៉ុន កំពុងពិនិត្យលទ្ធភាពវិនិយោគលើវិស័យរ៉ែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននៅកម្ពុជា


ក្រុមហ៊ុនជប៉ុន កំពុងពិនិត្យលទ្ធភាពវិនិយោគលើវិស័យរ៉ែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-30

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-30

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន AMIDA POWER Inc. របស់ប្រទេសជប៉ុន កំពុងពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគលើវិស័យដែលមានសក្តានុពលនៅកម្ពុជា ដូចជា៖ រ៉ែ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ការស្តារលទ្ធភាពបឹងទន្លេសាប និងការចូលរួមអភិវឌ្ឍន៍មូលធនមនុស្សទៀតផង។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក TSUKASA SAKURADAN អគ្គនាយកក្រុមហ៊ុន AMIDA POWER Inc. បានលើកឡើងថា ការបណ្តាក់ទុនវិនិយោគនេះ ធ្វើឡើងក្រោយក្រុមហ៊ុន បានសិក្សាស្វែងយល់អំពីកាលានុវត្តភាព និងសក្តានុពលលើវិស័យមួយចំនួននៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុននៅឆ្នាំ២០២៤នេះ មានលក្ខណៈពិសេសចំនួនពីរ គឺខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូត និងការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឱ្យទៅជា Çដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយÈ ដែលនេះ ជាទំនាក់ទំនងខ្ពស់បំផុតនៃប្រទេសទាំងពីរ។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយដល់កម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី