2024-06-26
SME News
2024-06-26
SME News
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យវិស័យឯកជន ក៏ដូចជាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) អភិវឌ្ឍន៍សមត្ថភាព តាមរយៈការចាប់យកបច្ចេកវិទ្យានិងទំនើបកម្មខ្សែច្រវាក់ផលិតកម្ម និងសេវាកម្ម រួមទាំងបណ្តុះបណ្តាលបុគ្គលិក ដើម្បីពង្រឹងស្ដង់ដារ និងគុណភាពនៃផលិតផល ព្រមទាំងសេវាកម្មបង្កើនផលិតភាពផងដែរ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
សារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា វិស័យឯកជន មានតួនាទីជាគន្លឹះក្នុងការទ្រទ្រង់និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។ ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍បន្ថែមថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះ បានបង្ហាញពីសមិទ្ធផលដ៏ធំធេងរបស់ MSMEs ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក ប្រកបដោយស័ក្ដិសិទ្ធភាព និងបរិយាបន្ន។
ប្រមុខរាជរដ្ឋាភិបាល ជឿជាក់ថា សហគ្រាសទាំងអស់នឹងបន្តជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតនាអនាគត និងប្រធានបទនៃទិវាជាតិលើកទី១នេះ នឹងក្លាយជាថាមពលរុញច្រានកិច្ចសហការ ការគាំទ្ររវាងគ្នា និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមករវាងតួអង្គទាំងអស់នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ គួរបញ្ជាក់ថា កម្ពុជាមាន MSMEs ចំនួន ៧៥៣ ៦៧០មូលដ្ឋាន និងមានកម្លាំងពលកម្មសរុប ២ ៩៨០ ៥៦៩នាក់ ក្នុងនោះស្រ្តីមាន ១ ៨៤១ ៣៦២នាក់។ នេះបើតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅកម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី